សាវតានៃ
យុទ្ធនាការ
ជារៀងរាល់ឆ្នាំសុខភាពរបស់កុមារអាយុក្រោម ៥ ឆ្នាំនៅប្រទេសកម្ពុជាត្រូវទទួលរងនូវគ្រោះថ្នាក់ដោយសារកង្វះអនាម័យនិងតំហែទាំសុខភាពល្អ ដែលបណ្ដាលឱ្យមាននូវកង្វះអាហារូបត្ថម្ភនិងភាពក្រិន។ ការមិនលាងសម្អាតដៃជាមួយសាប៊ូ ការប៉ះពាល់នឹងសំណល់ដែលមានគ្រោះថ្នាក់នៅក្នុងបរិស្ថាន និងការផឹកទឹកកខ្វក់ដែលគ្មានសុវត្ថិភាពគឺជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានជំងឺនានាដែលគំរាមកំហែងដល់អាយុជីវិតកុមារ ដូចជាជំងឺរាករូស ដែលក៏ជះឥទ្ធិពលផងដែរដល់ការអភិវឌ្ឍខួរក្បាលក្នុងរយៈពេល ៥ ឆ្នាំដំបូង។
ដូច្នេះតើយើងត្រូវធ្វើដូចម្ដេចដើម្បីធានាថាអ្នកថែទាំកុមារបង្រៀនកុមារអាយុក្រោម ៥ ឆ្នាំឱ្យអនុវត្តទម្លាប់អនាម័យនិងតំហែទាំងសុខភាពឱ្យបានល្អដើម្បីឱ្យពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពល្អ?
តាមរយៈការស្វែងយល់ពីការជំរុញទឹកចិត្តនិងឧបសគ្គនានារបស់អ្នកថែទាំ ការកំណត់គន្លឹះផ្នែកអារម្មណ៍សំខាន់ៗរបស់ពួកគេ ការធ្វើឱ្យដំណើរការមានភាពងាយស្រួលតាមរយៈជំហានងាយៗ និងការផ្តល់ឱ្យពួកគេនូវឧបករណ៍ចាំបាច់ដើម្បីជួយពួកគេ។
ការណែនាំនូវយុទ្ធនាការកែប្រែឥរិយាបទថ្នាក់ជាតិ ដើម្បីលើកកម្ពស់ផលផ្នែកសុខភាពរបស់កុមារ និងរួមចំណែកកាត់បន្ថយភាពក្រិននៅកម្ពុជា – យាយគំរូ។ ក្រសួងអភិវឌ្ឍន៍ជនបទ (ក.អ.ជ) និងដៃគូគាំទ្រនានាបានប្រកាន់យកនូវវិធីសាស្ដ្រសហការពហុវិស័យ ដើម្បីអភិវឌ្ឍកញ្ចប់យាយគំរូ ជាមួយឧបករណ៍នានា ដែលផ្តោតលើទាំងអ្នកថែទាំនិងកុមារអាយុចន្លោះពី ២ ទៅ ៥ ឆ្នាំ។ វាត្រូវបានផ្អែកលើការស្រាវជ្រាវនិងការសាកល្បងរយៈពេល ១៨ ខែ និងលើកកម្ពស់ឥរិយាបថនៃលាងសម្អាតដែលផ្តោតលើកុមារចំនួន ៣ ជាក់លាក់៖
-
ការលាងសម្អាតដៃជាមួយនឹងសាប៊ូនៅពេលសំខាន់ចំនួនពីរ
-
ការប្រើបង្គន់អនាម័យ និងការបញ្ឈប់ការបន្ទោរបង់នៅទីវាល
-
ការបរិភោគទឹកដែលត្រូវបានបន្សុទ្ធនិងរក្សាទុកប្រកបដោយសុវត្ថិភាព