បង្កើនទំលាប់របស់កុមារក្នុងការលាងដៃជាមួយនឹងសាប៊ូ នៅមុនពេលបរិភោគអាហារ (រួមទាំងអាហារសម្រន់) និងក្រោយពេលបន្ទោរបង់
ខណៈពេលដែលអ្នកថែទាំយល់និងអាចចងចាំពីពេលវេលាសំខាន់ៗដែលត្រូវលាងសម្អាតដៃរបស់ពួកគេនិងរបស់កុមារជាមួយនឹងសាប៊ូ ការណ៍នេះមិនទាន់ក្លាយជាទម្លាប់ជាប្រចាំនៅឡើងទេ ហើយក៏មិនមានភាពបន្ទាន់ដែលត្រូវធ្វើបែបនេះដែរ។ គ្រួសារទាំងឡាយមិនយល់ពីរបៀបដែលមេរោគអាចចម្លងពីកន្លែងមួយទៅកន្លែងមួយ ដោយការប៉ះរបស់របរដោយដៃឬជើងដែលប្រឡាក់ទេ។ កុមារងាយប្រឈមនឹងហានិភ័យជាពិសេស ព្រោះវាជារឿងធម្មតាទៅហើយដែលពួកគេតែងតែញ៉ាំអាហារសម្រន់ពេញមួយថ្ងៃដោយមិនលាងដៃ ដោយមិនមានការផ្ដល់ជូនដោយងាយស្រួលនូវបរិក្ខាលាងសម្អាតដៃ និងគ្មានការណែនាំពីអ្នកថែទាំត្រង់ចំណុចសំខាន់នេះ។
បង្ហាញទំព័រឯកសារយុទ្ធនាការ